



ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញាតឱ្យលោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេស្សន ដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសំដែងការគួរសម និងពិភា ក្សាការងារ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នាអគ្គ បញ្ជាការដ្ឋាន។ នៅក្នុងឱកាសនោះ លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានសំដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់កងយោធពលខេម រភូមិន្ទ នៅក្នុងការបញ្ជូនកង ទ័ពមួកខៀវកម្ពុជាទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រ ជាជាតិ ដែលបេសកកម្មទាំង នោះ ភាគច្រើននៅតំបន់ប្រើ ប្រាស់ភាសាបារាំង ហើយកង ទ័ពមួកខៀវកម្ពុជាអាចប្រើ ប្រាស់ភាសាបារាំងបានល្អ។ លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានបញ្ជាក់ថា កន្លង មកនេះកងទ័ពបារាំងមានតួនាទីសំខាន់ នៅក្នុងការជួយបណ្ដុះបណ្ដាលដល់កងយោ ធពលខេមរភូមិន្ទ ពិសេសលើផ្នែកភាសាបារាំង ហើយនៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាង មុខនេះ លោកសង្ឃឹមថាកងទ័ពប្រទេសទាំងពីរនឹងធ្វើឱ្យមានការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត។ ក្នុងកិច្ចឆ្លើយតប នាយឧត្តម សេនីយ៍ វង្ស ពិសេន បានសំដែងនូវការស្វាគមន៍ចំពោះការមកបំពេញបេសកកម្មកាទូតនៅកម្ពុជារបស់លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស ព្រមទាំងបានលើកឡើងជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រហូតធ្វើឱ្យមានសភាពធូរស្រាលមកដល់បច្ចុប្បន្ន។ ពាក់ព័ន្ធដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្សពិសេន បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់ប្រទេសបារាំងដល់កម្ពុជា ពិសេសនៅក្នុងការជួយសម្រប សម្រួលបញ្ហាសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយឈានដល់ការចុះហត្ថលេខាកិច្ចព្រម ព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ នាយឧត្តមសេនីយ៍បន្តថា នៅឆ្នាំ១៩៩៤ ប្រទេសបារាំងបានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការកសាងធន ធានមនុស្ស ការផ្ដល់សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗផងដែរ។ នាយឧត្តមសេនីយ៍ អគ្គ បញ្ជាការ សង្ឃឹមថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល កងទ័ពប្រទេសទាំងពីរនឹងបន្ត
0 Comment:
Post a Comment