-->
សូមស្វាគមន៍ គេហទំព័រ ៧មករា ធីវី អនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

សូមស្វាគមន៍ www.7makaratvonline.com/ មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

កិច្ចប្រជុំមានរបៀបវារ:សំខាន់ៗចំនួន០៣

kkkចំនួនអ្នកទស្សនា: Views

 ខេត្តកំពង់ចាម​: នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តី ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង (Video Conference)​នៅបន្ទប់Video Conference នៅសាលាខេត្តកំពង់ចាម​ ។

កិច្ចប្រជុំមានរបៀបវារ:សំខាន់ៗចំនួន០៣គឺ​ ៖

១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន
៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២២-២០២៤
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ​ ។

កិច្ចប្រជុំនេះដែរ​មានការអញ្ជេីញចូលរួមពីសំណាក់៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយលោក លោកស្រីជាអភិបាលរងខេត្ត​ កងកម្លាំងទាំងបីប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត និងលោកស្រីប្រធានមន្ទីរព័ត៌មាន​ និងមន្រ្តីថ្នាក់ខេត្តជាច្រេីនរូបផ្សេងទៀត​ ៕

...

                 
ដោយ, អ្នកប្រមាញ់

សូមអានបន្ត

ឯកឧត្តម ស សុខា និងលោកជំទាវ ចាត់ឱ្យក្រុមការងារនាំយកទេយ្យវត្ថុមកប្រគេនដល់​ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហា​សង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅវត្តទឹកជុំ

kkkចំនួនអ្នកទស្សនា: Views

 

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៦៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា រដ្ឋាលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ព្រមទាំងបុត្រ បានចាត់ឱ្យក្រុមការងារនាំយកទេយ្យវត្ថុមកប្រគេនដល់ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ទេយ្យវត្ថុ រួមមាន៖ អង្ករចំនួន ៥ប៉ាវ (សរុប២៥០គីឡូក្រាម), មី៥កេសធំ, ត្រីខ ៥កេសធំ, ទឹកសុទ្ធ១០កេស, ទឹកក្រូច១០កេស, សាដក១១, កន្ក្រកផ្លែឈើ១១, បាយបិត្បូរ១១, ថ្នាំចិនលៀងហ័រឈិងវិន២០០ប្រអប់, ឧបការណ៍តេស្តរហ័ស២ប្រអប់, ចង្ហាន់ពេលព្រឹក១៥ឈុត, ចង្ហាន់ថ្ងៃត្រង់១៥ឈុត និងបច្ច័យមួយចំនួន។

ព្រះមុនីសីលវង្សា ខុន ឆុន សូមប្រសិទ្ធីពរជ័យ សិរីមហាមង្គលបុណ្យបារមី វត្ថុស័ក្កសិទ្ធ អ្នកមានរិទ្ធិ បារមី លោកឪ ព្រះមហាថេរ បុញ្ញានន្ទោ. សម បុណ្យសាន្ត បារមី លោកឪ សួង. បារមីលោកឪ ស៊ីវ សេង លោកឳសេន ជួយទ្រទ្រង់ បីបាច់អភិបាលរក្សា ការពារ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន មានព្រះសុខភាពល្អ កាយពលមាំមួន ព្រះជន្មាយឺន ជ័យជំនៈគ្រប់ភារៈកិច្ច និងជួបពុទ្ធពរ ៤ ប្រការគឺ អាយុ វណ្ណ: សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល

សូមអានបន្ត

អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹងនៅតំបន់ហានិភ័យខ្ពស់ក្នុងក្រុង ដើម្បីអាចឈានទៅរកការដកភូមិមួយចំនួនទៀតចេញពីតំបន់ក្រហម !

kkkចំនួនអ្នកទស្សនា: Views


សៀមរាប៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនាមគណ:បញ្ជាការឯកភាពខេត្ត បង្ហាញថា ការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងក្រុងសៀមរាបនេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង ១០០គោលដៅ។

លោកស្នងការ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចទាំង៣ រួមមានកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាមកពីតំបន់ប្រតិបត្តិការសឹករងខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ដែលជាកងកម្លាំងសហការនៅតាមមូលដ្ឋាន ដោយបន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង ៩០គ្រឿង និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំងសម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

បទបញ្ជា នៃការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញនៅចុងសប្តាហ៍ទី២ ខណ: រដ្ឋបាលខេត្ត បានបន្តកំណត់សង្កាត់ចំនួន៤ នៃក្រុងសៀមរាប ស្ថិតក្នុងតំបន់ក្រហម និងបានដកភូមិមួយចំនួនចេញពីតំបន់ក្រហម មកជាតំបន់លឿងទុំបណ្ដោះអាសន្នវិញ។ គួររំលឹកដែរថា ក្នុងសប្តាហ៍ទី១ កន្លងទៅ វិធានរដ្ឋបាលដែលត្រូវបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរដែលបានធ្វើចរាចរណ៍ល្មើសបំរាម និងមានការផាកពិន័យជាប្រាក់តែប៉ុណ្ណោះ មិនមានការឃាត់ខ្លួនម្ចាស់យានយន្តទាំងនោះទេ ក៏ប៉ុន្តែការរឹតបន្តឹងនៅពេលនេះ នឹងធ្វើការឃាត់ខ្លួនម្ចាស់យានយន្តល្មើសបំរាម និងអាចឈានទៅទទួលទោសទណ្ឌតាមច្បាប់ដែលបានកំណត់ដោយរាជរដ្ឋាភិបាលផងដែរ។

ការចេញបទបញ្ជារឹតបន្តឹងបន្ថែមនេះ គឺយោងតាមការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក្នុងក្រុងសៀមរាប ពុំបានអនុវត្តត្រឹមត្រូវតាមសេចក្ដីណែនាំរបស់អាជ្ញាធរ ដែលជាវិធានការរដ្ឋបាល បិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំ ពិសេសគឺការបំពានបំរាមចេញពីលំនៅដ្ឋានជាដើម ដែលបានបង្កឱ្យការទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ-១៩ ពុំមានប្រសិទ្ធភាពឆ្លើយតបទៅតាមផែនការ ដែលគ្រោងនឹងបន្តដកភូមិមួយចំនួនទៀត ចេញពីតំបន់ក្រហមនោះឡើយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

សូមអានបន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ឬ ដូសជំរុញ ជូនប្រជាពលរដ្ឋនោះទេ

kkkចំនួនអ្នកទស្សនា: Views

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកយកព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីប្រទេសចិនថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ឬ ដូសជំរុញ ជូនប្រជាពលរដ្ឋនោះទេ ក្នុងខណៈដែលរាជរដ្ឋាភិបាលកម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ដែលចាប់ផ្តើមដំណើរការនៅថ្ងៃទី១១ ខែតុលា២០២១ ខាងមុខ។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងឱ្យដឹងថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង ទាំងជំនួយ និងការបញ្ជាទិញចំនួន ៣៥,៥លានដូសហើយ។ កាលពីសប្តាហ៍មុនយើងទទួលបាន ៣ លានដូសបូកទាំង៣ លានដូសនៅថ្ងៃនេះទៀត កម្ពុជាមានវ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញចំនួនជាង ៦ លានដូសនៅក្នុងដៃ។ លោកជំទាវបានអះអាងថា កម្ពុជាមិនខ្វះវ៉ាក់សាំងទេ យើងនឹងទទួលវ៉ាក់សាំងជាបន្តបន្ទាប់ទៀត ដែលក្នុងនោះមានជំនួយជាទ្វេភាគីរបស់ប្រទេសជាមិត្ត ដែលក្នុងនោះមានវ៉ាក់សាំង៣ លានដូសរបស់មិត្តចិន និងជំនួយទ្វេភាគីរបស់ប្រទេសជាមិត្តមួយចំនួនទៀត រួមទាំងជំនួយតាមរយៈយន្តការខូវ៉ាក់មួយចំនួនទៀតផងដែរ។ ជារួមកម្ពុជាមិនមានបញ្ហាខ្វះវ៉ាក់សាំងនោះទេ ទាំងសម្រាប់ចាក់ឱ្យកុមារពី៦ឆ្នាំ ទៅ១២ ឆ្នាំ និង សម្រាប់ដូសជំរុញ ឬដូសទី៣។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍នៃកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង រួមមាន អ្នកចាក់ដូសទី១ ចំនួន ៩ ៨៨៦ ៩១៥ នាក់ និង អ្នកចាក់ដូសទី២ ចំនួន ៩ ៣៣៤ ៨៨៦ នាក់ស្មើនឹង ៩៨,៨៧ភាគរយ នៃប្រជាជនគោលដៅសរុប១០លាននាក់។ អ្នកចាក់ដូសទី៣ ចំនួន ៨៧៥ ២៣៨ នាក់។ ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ១ ៧៥៤ ៦៣៣ នាក់ អ្នកចាក់ដូសទី២ ចំនួន ១ ៦០៤ ៣៥៣ នាក់ ស្មើនឹង ៨៩,២១ភាគរយ នៃក្រុមគោលដៅសរុបជិត០២លាននាក់។ ក្រុមកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ) អ្នកចាក់ដូសទី១ចំនួន ១ ៥៦៣ ៦៨៨ នាក់ ស្មើនឹង ៨២,៤១ភាគរយ នៃក្រុមគោលដៅ សរុបជិត ១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨២,៥៣ភាគរយ៕ដោយ ជឹម ណារី

សូមអានបន្ត

 
Copyright © morodork new | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក / ទំនាក់ទំនង Tel: 0889577776/ ។