-->
សូមស្វាគមន៍ គេហទំព័រ ៧មករា ធីវី អនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

សូមស្វាគមន៍ www.7makaratvonline.com/ មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

ក្រសួងសាធារណការ គ្រោងនឹងផលិតស្ពតអប់រំពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន

kkkចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងគ្រោងនឹងផលិតស្ពតអប់រំពីការពន្យល់ណែនាំ ការប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈដែលផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់កាធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖.... ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រម ទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការតែម្តង។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្តថា ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះ អាសន្ននេះ ស្របពេលដែលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំផ្លូវជាតិលេខ៤ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ពី៧ម៉ែត្រ ទៅ១៤ម៉ែត្រផងដែរ ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួងនឹងផលិតស្ពតអប់រំពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយ សារតែប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនទាន់យល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននៅឡើយ។ បន្ថែមពីនោះទៀត ផ្លូវនេះនឹងមិនអនុញ្ញាតឱ្យម៉ូតូតូច និងរថយន្តដែលបើកបរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរនោះទេ។ សំឡេង « អ៊ីចឹងយើងខ្ញុំនឹងខិតខំប្រឹងប្រែងជាមួយគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខិតខំធ្វើ ស្ពតណែនាំ ឱ្យគាត់យល់អំពីការជិះលើផ្លូវល្បឿនលឿន។ មិនអាចជិះលើផ្លូវគេឱ្យបើកល្បឿន១១០ឬ១២០គីឡូម៉ែត្រ មកបើក២០ឬ៣០ គីឡូ ម៉ែត្រក្នុងមួយម៉ោងបានទេ » សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះ សីហនុ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកកម្ពុជា ។គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូ ម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។តាមគម្រោង ផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០ គីឡូ ម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

0 Comment:

Post a Comment

 
Copyright © morodork new | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក / ទំនាក់ទំនង Tel: 0889577776/ ។