morodork new https://morodorknew.blogspot.com/2022/02/blog-post_25.html
ព័ត៌មានថ្មី សូមស្វាគមន៍មកកាន់គេហទំព័រព័ត៌មានរបស់យើង

ព័ត៌មានលម្អិត

សូមស្វាគមន៍ www.7makaratvonline.com/ មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

រដ្ឋបាលខេត្ត រៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ នៅស្រុកខ្សាច់កណ្ដាល




កណ្ដាល :ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រឹកថ្ងៃ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្ត និង មន្ទីរបរិស្ថានខេត្តកណ្តាល បានរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ នៅស្រុកខ្សាច់កណ្ដាល ក្រោមប្រធានបទ "ការអភិរក្សតំបន់ដីសើមសម្រាប់មនុស្ស និងធម្មជាតិ " ក្រោមវត្តមានលោក ទូច វីណា អគ្គនាយកស្តីទី អគ្គនាយកដ្ឋានអប់រំ និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និង លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល។ លោក
 តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ងថា ការប្រារព្ធទិវានេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និង អត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម ដ៏មានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្តារ និង អភិរក្សតំបន់ដីសើមនៅកម្ពុជា ជាពិសេសធនធាននៅក្នុង និងជុំវិញតំបន់ដីសើមឱ្យបានល្អប្រសើរឡើង។

ពាក្យថាតំបន់ដីសើម គឺជាទីវាលទំនាប ទំនាបបឹង វាលភក់ ឬទីជម្រក ដែលប្រកបដោយ អំពុតរុក្ខជាតិ ឬទឹកដែលកើតឡើងដោយធម្មជាតិ ឬសិប្បនិម្មិត ដែលមានទឹកជាអចិន្ត្រៃយ៍ ឬមិនអចិន្ត្រៃយ៍ មានទឹកនឹង ឬទឹកហូរ ជាទឹកសាប ទឹកភ្លាវ ឬជាទឹកប្រៃ ដោយរួមទាំងតំបន់ទឹកសមុទ្រ ដែលមានជម្រៅមិនលើសពី ៦ម៉ែត្រ នៅពេលដែលទឹកនាច។ លោកអភិបាលរងខេត្ត បានបន្តថា តំបន់ដីសើមបានផ្ដល់ផលប្រយោជន៍ ដ៏មហិមាដល់យើងទាំងអស់គ្នា ដូចជាការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងលំនៅឋាន អាជីវកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ការស្តុកទឹកទុក និងកាត់

បន្ថយឥទ្ធិពលនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជារនាំងការពារព្យុះ និងការពារពីការបំផ្លិចបំផ្លាញនៃគ្រោះធម្មជាតិ ផ្ដល់ផលត្រី និងធនធានជលផល ជាប្រភពចំណីអាហារសត្វព្រៃ សត្វស្លាបទឹក ជាកន្លែងធ្វើស្រែចម្ការ ព្រមទាំងបន្សុទ្ធទឹកឱ្យស្អាត និងដកយកសារធាតុពុលចេញពីក្នុងទឹក ក្នុងកម្រិត

មួយដែលអាចទទួលយកបាន។ លោក ទូច វីណា អគ្គនាយកស្តីទី អគ្គនាយកដ្ឋានអប់រំ និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង គឺ តំបន់រ៉ាមសារកោះកាពិ, តំបន់រ៉ាមសារព្រែកទាល់, តំបន់រ៉ាមសារស្ទឹងសែន, តំបន់រ៉ាមសារបឹងទន្លេឆ្មារ, និងតំបន់រ៉ាមសារស្ទឹងត្រែង។ ឯកឧត្តមបានឱ្យដឹងបន្ថែមទៀតថា ក្នុងនោះដែរយើងក៏មានតំបន់ការពារធម្មជាតិ ដែលជាតំបន់ដីសើម ដែលមានសារៈសំខាន់សម្រាប់បរិស្ថាន និងសង្គម ដូចជា៖ តំបន់ការពារ ទេសភាពអន្លង់ព្រីង, តំបន់ការពារទេ

សភាពបឹងព្រែកល្ពៅ, តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប, តំបន់ការពារទេសភាពអាងត្រពាំងថ្ម, តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍, តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង, តំបន់ការពារទេសភាពបឹងកាដេរ, និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុងផងដែរ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara