-->
សូមស្វាគមន៍ គេហទំព័រ ៧មករា ធីវី អនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

សូមស្វាគមន៍ www.7makaratvonline.com/ មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

CAMSOC បង្ហាញគោល បំណងសំខាន់ៗ ៦ចំណុច ស្ដីពីការធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១

kkkចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ថ្លែងក្នុងឱកាសធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់ គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៩ខែកុម្ភៈនេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAM SOC បានមានប្រសាសន៍បង្ហាញពីគោលបំណងសំខាន់ៗចំនួន ៦ ចំណុច។ គោលបំណងសំខាន់ៗទាំង ៦ចំនុចនេះ មានដូចជា ១.ការយល់ដឹងពីវឌ្ឍនភាពការងារ និងទិសដៅបន្តរបស់ CAMSOC រហូតដល់ព្រឹត្តិការណ៍ SEA Games- ASEAN Para Games ឆ្នាំ២០២៣។ ២.បញ្រ្ជាបការយល់ដឹងស្ដីពី តួនាទី ភារកិច្ចស្នូល និងភារកិច្ចសហការរបស់គណៈកម្មការជំនាញនីមួយៗ ព្រមទាំងកំណត់ប្រតិទិនការងារសំខាន់ៗមួយចំនួនបន្ថែមទៀត។ ៣.បញ្រ្ជាបការយល់ដឹងស្ដីពី រដ្ឋបាលកិច្ចផ្ទៃក្នុង និងយន្ត ការជំនាញ របស់គណៈកម្ម ការជំនាញនីមួយៗ។ ៤.ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ឬកង្វល់នានា ដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា។ ៥.ពង្រឹងតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់ គ្រង ព្រឹត្តិការណ៍ប្រកួត SEA Games- ASEAN Para Games ឆ្នាំ២០២៣ និង ៦.ការដាក់ចេញនូវក្រមប្រតិបត្តិ និងក្រមសីលធម៌របស់ CAMSOC ដើម្បីធានាប្រសិទ្ធភាពបន្ថែមក្នុងការងាររៀបចំ SEA Games – ASEAN Para Games ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។ ឯកឧត្ដម អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានបន្ថែមថា គោលបំណង៦ ចំណុចដែលបានលើកឡើង នេះ ទាក់ទងការទទួលបានចំណេះដឹងដែលផ្អែកតាមរយៈសិក្ខាសាលានេះផងដែរ ក្រុមការងារ នឹងទទួលបាននូវចំណេះដឹងថ្មីៗ បទពិសោធល្អៗទុកជាធាតុយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ធនធានសរុប កម្លាំងសរុប ដើម្បីឆ្ពោះ ទៅរកប្រសិទ្ធភាពការងាររបស់ CAMSOC នឹងបញ្ជូនខ្លឹមសារសំខាន់ៗមួយចំនួនដល់អង្គសន្និបាត ស្ដីពីទស្សនាទាននៃព្រឹត្តិការណ៍ SEA Games -ASEAN Para Games ឆ្នាំ២០២៣ និងការថែរក្សាកម្មសិទ្ធិបញ្ញារបស់ CAMSOC។ ស្ថានភាពអភិវឌ្ឍន៍បច្ចេក ទេសកីឡា និងត្រៀមជ្រើស រើសប្រភេទកីឡាឱ្យបានរួច រាល់ទាន់ពេលវេលា។ ក្រមប្រតិបត្តិ និងក្រមសីលធម៌ នឹងត្រូវដាក់បង្ហាញពីខ្លឹមសារ ព្រមទាំងអត្ថន័យ ដែលត្រូវគោរពប្រតិបត្តិទាំងអស់គ្នា។ ការរៀបចំទីលានបច្ចេកទេសសម្រាប់គ្រប់ទីលានប្រកួត ដើម្បីឈានទៅរកការរៀបចំទីលានប្រកួតឱ្យបានរួចរាល់តាមប្រតិទិន ដែលបានកំណត់ច្បាស់លាស់។ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសន្សំសំចៃ (Saving Games) ដើម្បីឱ្យក្រសួង ស្ថាប័ន អង្គភាព រាជធានី- ខេត្តចូលរួមអនុវត្តឱ្យមានប្រ សិទ្ធភាព និងការរៀបចំ ASEAN Para Games ឱ្យបានត្រឹមត្រូវតាមទស្សនាទាន ជនពិការ និងតាមយន្តការពិសេស ដោយឡែកសម្រាប់កីឡាករ-កីឡាការិនីជនពិការ ។ សូមរំលឹកថា ឯកឧត្ដមបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការហើយ សម្រាប់ដឹកនាំ និងរៀបចំការ ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣នៅកម្ពុជា។

0 Comment:

Post a Comment

 
Copyright © morodork new | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក / ទំនាក់ទំនង Tel: 0889577776/ ។