-->
សូមស្វាគមន៍ គេហទំព័រ ៧មករា ធីវី អនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

សូមស្វាគមន៍ www.7makaratvonline.com/ មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 088 957 7776

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ឬ ដូសជំរុញ ជូនប្រជាពលរដ្ឋនោះទេ

kkkចំនួនអ្នកទស្សនា: Views

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកយកព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីប្រទេសចិនថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ឬ ដូសជំរុញ ជូនប្រជាពលរដ្ឋនោះទេ ក្នុងខណៈដែលរាជរដ្ឋាភិបាលកម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ដែលចាប់ផ្តើមដំណើរការនៅថ្ងៃទី១១ ខែតុលា២០២១ ខាងមុខ។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងឱ្យដឹងថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង ទាំងជំនួយ និងការបញ្ជាទិញចំនួន ៣៥,៥លានដូសហើយ។ កាលពីសប្តាហ៍មុនយើងទទួលបាន ៣ លានដូសបូកទាំង៣ លានដូសនៅថ្ងៃនេះទៀត កម្ពុជាមានវ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញចំនួនជាង ៦ លានដូសនៅក្នុងដៃ។ លោកជំទាវបានអះអាងថា កម្ពុជាមិនខ្វះវ៉ាក់សាំងទេ យើងនឹងទទួលវ៉ាក់សាំងជាបន្តបន្ទាប់ទៀត ដែលក្នុងនោះមានជំនួយជាទ្វេភាគីរបស់ប្រទេសជាមិត្ត ដែលក្នុងនោះមានវ៉ាក់សាំង៣ លានដូសរបស់មិត្តចិន និងជំនួយទ្វេភាគីរបស់ប្រទេសជាមិត្តមួយចំនួនទៀត រួមទាំងជំនួយតាមរយៈយន្តការខូវ៉ាក់មួយចំនួនទៀតផងដែរ។ ជារួមកម្ពុជាមិនមានបញ្ហាខ្វះវ៉ាក់សាំងនោះទេ ទាំងសម្រាប់ចាក់ឱ្យកុមារពី៦ឆ្នាំ ទៅ១២ ឆ្នាំ និង សម្រាប់ដូសជំរុញ ឬដូសទី៣។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍នៃកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង រួមមាន អ្នកចាក់ដូសទី១ ចំនួន ៩ ៨៨៦ ៩១៥ នាក់ និង អ្នកចាក់ដូសទី២ ចំនួន ៩ ៣៣៤ ៨៨៦ នាក់ស្មើនឹង ៩៨,៨៧ភាគរយ នៃប្រជាជនគោលដៅសរុប១០លាននាក់។ អ្នកចាក់ដូសទី៣ ចំនួន ៨៧៥ ២៣៨ នាក់។ ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ១ ៧៥៤ ៦៣៣ នាក់ អ្នកចាក់ដូសទី២ ចំនួន ១ ៦០៤ ៣៥៣ នាក់ ស្មើនឹង ៨៩,២១ភាគរយ នៃក្រុមគោលដៅសរុបជិត០២លាននាក់។ ក្រុមកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ) អ្នកចាក់ដូសទី១ចំនួន ១ ៥៦៣ ៦៨៨ នាក់ ស្មើនឹង ៨២,៤១ភាគរយ នៃក្រុមគោលដៅ សរុបជិត ១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨២,៥៣ភាគរយ៕ដោយ ជឹម ណារី

0 Comment:

Post a Comment

 
Copyright © morodork new | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក / ទំនាក់ទំនង Tel: 0889577776/ ។