(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយក្រុមការងារ ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុកព្រះស្ដេច និងមេឃុំពាក់ព័ន្ធ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យផ្លូវលំ ដែលកំពុងរងផលប៉ះពាល់ និងខូចខាតនារដូវវស្សា នៅក្នុងភូមិសាស្រ្តស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ នាំយកនូវគ្រឿងចក្រមកត្រួសត្រាយផ្លូវទាំងនោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
បន្ទាប់ពីចុះត្រួតពិនិត្យស្ថានភាពផ្លូវលំ ដែលកំពុងរងផលប៉ះពាល់ និងខូចខាតនារដូវវស្សា លោកអភិបាលខេត្ត រួមជាមួយក្រុមការងារ ក៏បានចុះពិនិត្យហេដ្ឋារចនាសម្ព័នក្នុងបរិវេណសាលាឃុំរាធរ និងសាលាឃុំបឹងដោល ផងដែរ៕















