អភិបាលខេត្តព្រៃវែង ដឹកនាំជំនាញចុះត្រួតពិនិត្យផ្លូវលំ ដែលកំពុងរងផលប៉ះពាលនិងខូចខាតនារដូវវស្សា នៅក្នុងភូមិសាស្រ្តស្រុកព្រះស្ដេច

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយក្រុមការងារ ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុកព្រះស្ដេច និងមេឃុំពាក់ព័ន្ធ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យផ្លូវលំ ដែលកំពុងរងផលប៉ះពាល់ និងខូចខាតនារដូវវស្សា នៅក្នុងភូមិសាស្រ្តស្រុកព្រះស្ដេច ខេត្តព្រៃវែង។